កម្រងគតិចំនួន៩របស់ទស្សនវិទូ ​តៅ ជ័ងជឺ ដែលអ្នកគួរតែបានអានម្ដងនៅក្នុងជីវិត​



ជ័ងជឺ បាន​សរសេរ​ថា «វិមាត្រ​គ្មាន​ដែន​កំណត់។ ពេលវេលា​គ្មាន​ទី​បញ្ចប់។ ស្ថានភាព​មិន​នៅ​ឋិតថេរ លក្ខខណ្ឌ​មិន​មែន​ជា​ទី​បញ្ចប់។ ហេតុនេះ បុគ្គល​ដែល​មាន​បញ្ញា​សម្លឹង​មើល​ទៅ​កាន់​លំហ ហើយ​មិន​មើល​ឃើញ​អ្វី​ដែល​តូច​ថា​តូច​ខ្លាំង​ពេក ឬ​អ្វី​ដែល​ធំធេង​ថា​ធំធេង​ខ្លាំង​ពេក ពី​ព្រោះ​តែ​គាត់​យល់​ថា​វា​គ្មាន​នូវ​ដែន​កំណត់​សម្រាប់​វិមាត្រ​នោះ​ឡើយ។» ពិភពលោក​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ អ្នក​គិត​បែប​ណា នោះ​អ្នក​នឹង​សម្លឹង​ឃើញ​ពិភពលោក​ខាងក្រៅ​ថា​បែប​នោះ។ នៅ​ក្នុង​លោក​នេះ រឿង​អ្វី​ក៏​អាច​ទៅ​រួច​ដែរ។ ការ​ដែល​បើក​ចិត្ត​ខ្លួនឯង​ឲ្យ​ទូលាយ​ត្រៀម​ខ្លួន​សម្រាប់​ទទួល​យក​ភាព​ដែល​អាច​ទៅ​រួច​គ្រប់​សព្វ​បែប​យ៉ាង​នេះ នឹង​ជួយ​ឲ្យ​អ្នក​រស់នៅ​មាន​ចិត្ត​សុខ​ស្ងប់​ជាង​មុន។

ថ្ងៃមុន​យើង​បាន​ដកស្រង់​នូវ​សម្ដី​របស់​ជ័ងជឺ ដែល​ជា​ទស្សនវិទូ​តៅ​ដ៏​សំខាន់​មួយ​រូប​របស់​ចិន ថ្ងៃនេះ​យើង​នាំគ្នា​មក​បន្ត​ស្វែងយល់​ពី​គតិបណ្ឌិត​របស់​គាត់​ចំនួន​៩​ឃ្លា​បន្ថែម​ទៀត:

) «ខ្ញុំ​សុបិន​ឃើញ​ថា​ខ្ញុំ​គឺជា​មេអំបៅ ហោះហើរ​ពេញ​លើ​មេឃ បន្ទាប់​មក​ខ្ញុំ​ក៏​ភ្ញាក់​ឡើង​មក។ ពេល​នេះ​ខ្ញុំ​ងឿងឆ្ងល់​ថា​តើ​ខ្ញុំ​គឺជា​មនុស្ស​ដែល​សុបិន​ឃើញ​ខ្លួនឯង​ជា​មេអំបៅ ឬ​ក៏​ខ្ញុំ​គឺជា​មេអំបៅ​ដែល​សុបិន​ឃើញ​ខ្លួនឯង​ជា​មនុស្ស

) «ជីវិត​កើត​មក​ពី​ផែនដី ហើយ​ជីវិត​ក៏​ត្រឡប់​វិញ​ទៅ​ផែនដី​ដែរ។»

) «ចាប​ធ្វើ​សម្បុក​នៅ​ក្នុង​ជម្រៅ​នៃ​ដើមឈើ វា​ប្រើ​មែក​ឈើ​មិន​លើស​ពី​មួយ​មែក។ ឯ​សត្វ​កំពីង​ដូង​ផឹក​ទឹក​ស្ទឹង ក៏​វា​ផឹក​បាន​ត្រឹមតែ​មួយ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ។»

) «វិមាត្រ​គ្មាន​ដែន​កំណត់។ ពេលវេលា​គ្មាន​ទី​បញ្ចប់។ ស្ថានភាព​មិន​នៅ​ឋិតថេរ លក្ខខណ្ឌ​មិន​មែន​ជា​ទី​បញ្ចប់។ ហេតុនេះ បុគ្គល​ដែល​មាន​បញ្ញា​សម្លឹង​មើល​ទៅ​កាន់​លំហ ហើយ​មិន​មើល​ឃើញ​អ្វី​ដែល​តូច​ថា​តូច​ខ្លាំង​ពេក ឬ​អ្វី​ដែល​ធំធេង​ថា​ធំធេង​ខ្លាំង​ពេក ពី​ព្រោះ​តែ​គាត់​យល់​ថា​វា​គ្មាន​នូវ​ដែន​កំណត់​សម្រាប់​វិមាត្រ​នោះ​ឡើយ។»

) «គាត់​សម្លឹង​មើល​ត្រឡប់​ក្រោយ​ទៅ​កាន់​អតីតកាល និង​មិន​សោកសៅ​នឹង​អ្វី​ដែល​បាន​កន្លង​ផុត​ទៅ​ហួស​ឆ្ងាយ ឬ​ក៏​ត្រេកត្រអាល​នឹង​អ្វី​ដែល​នៅ​ជិត ពី​ព្រោះ​តែ​គាត់​ដឹង​ថា​ពេលវេលា​គ្មាន​ទី​បញ្ចប់។ គាត់​សង្កេត​មើល​ភាព​ពេញលេញ​និង​ភាព​ពុក​ផុយ​រលួយ ហេតុនេះ​មិន​ត្រេកត្រអាល​នៅ​ពេល​ខ្លួនឯង​ជោគជ័យ ឬ​ក៏​សោកសៅ​នៅ​ពេល​បរាជ័យ ពី​ព្រោះ​តែ​គាត់​ដឹង​ថា​ស្ថានភាព​មិន​នៅ​ឋិតថេរ​នោះ​ឡើយ។»

) «មនុស្ស​ទាំងអស់​សុទ្ធតែ​ដឹង​ពី​ផលប្រយោជន៍​នៃ​អ្វី​ដែល​មាន​ប្រយោជន៍ តែ​ពួកគេ​មិន​ដឹង​ពី​ផលប្រយោជន៍​នៃ​អ្វី​ដែល​ឥត​ប្រយោជន៍​នោះ​ទេ។»

) «ខ្ញុំ​ទទួល​យក​តែ​មិន​រក្សា​ទុក​នោះ​ឡើយ។»

) «អ្នក​នឹង​ស្វែងរក​ឃើញ​ចម្លើយ​នៅ​ក្នុង​សំឡេង​របស់​ទឹក។»

) «បើ​ទឹក​ទទួល​បាន​ភាព​ថ្លាឆ្វង់​របស់​វា​ពី​ការ​នៅ​ស្ងៀម បើ​ជា​ចិត្ត​វិញ​តើ​វា​នឹង​ទទួល​បាន​ភាព​ថ្លាឆ្វង់​នេះ​ប៉ុណ្ណា! ចិត្ត​របស់​បណ្ឌិត នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក្លាយ​ជា​កញ្ចក់​នៃ​ចក្រវាល ឧបករណ៍​ឆ្លុះ​ពិនិត្យ​នៃ​រាល់​សភាវៈ​មាន​ជីវិត​ទាំងអស់។»

ដោយ៖ ស្រីពៅ