​សម្ដី​ចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​និយាយ​អំពី​ភាព​បរិសុទ្ធ​មិន​ដឹង​អី​របស់​ក្មេង​មាន​សម្ដី​មួយ​បាន​លើកឡើង​ថា «មាន​ពេល​ខ្លះ​អ្នក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ក្មេង​៣ឆ្នាំ​ដើម្បី​បាន​យល់​ពី​ជីវិត​សារ​ជា​ថ្មី​ម្ដង​ទៀត។» អ្វីៗ​ត្រូវ​មក​ជាមួយ​នឹង​ការ​ដោះដូរ។ ក្មេងៗ​ថ្វីត្បិតតែ​មិន​ដឹង​សាច់ការ​អ្វី ប៉ុន្តែ​កែវភ្នែក​របស់​ពួកគេ​តែង​សម្លឹង​មើល​ទៅ​កាន់​ពិភពលោក​ជាមួយ​នឹង​ភាព​ងឿងឆ្ងល់​និង​ការ​ចាប់​អារម្មណ៍​ទៅ​ក្នុង​ពិភពលោក​ជុំវិញ​ខ្លួន​របស់​ពួកគេ។ ពួកគេ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​មួយ​អំពី​មនុស្ស​ដែល​រស់នៅ​ក្នុង​បច្ចុប្បន្នកាល។ ប៉ុន្តែ​នៅ​ពេល​ពួកគេ​ធំ​ដឹង​ក្ដី ដឹង​រឿងរ៉ាវ​កាន់តែ​ច្រើន​ថ្វីត្បិតតែ​ជា​រឿង​ល្អ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​ដោះដូរ​ជាមួយ​នឹង​កង្វល់​ជាច្រើន​នៅ​ក្នុង​ចិត្ត​ដែរ រហូត​ទាល់តែ​ដល់​ចំណុច​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​ដឹង​ក្ដី​ម្នាក់ អាច​បាត់បង់​ភាព​រស់​រវើក​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ទាំងស្រុង​បាន។ បើ​មិន​ស្ដាយ​ស្រណោះ​អតីតកាល​ក៏​កង្វល់​ចំពោះ​អនាគតកាល​ដែរ មិន​ដូចជា​កាល​ពួកគេ​នៅ​ក្មេង​បរិសុទ្ធ​មិន​ដឹង​អី​នោះ​ឡើយ។

ខាងក្រោម​នេះ​គឺជា​សម្ដី​ចំនួន​១០​ឃ្លា ដែល​មាន​ខ្លឹមសារ​និយាយ​អំពី​ភាព​បរិសុទ្ធ​មិន​ដឹង​អី​របស់​ក្មេង៖

) «មាន​ពេល​ខ្លះ​អ្នក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ក្មេង​៣ឆ្នាំ​ដើម្បី​បាន​យល់​ពី​ជីវិត​សារ​ជា​ថ្មី​ម្ដង​ទៀត។» អនាមិក

) «ពួក​យើង​គួរតែ​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ពី​កូន​ក្មេង។ ពួកគេ​មិន​ខ្វាយខ្វល់​អំពី​ភាព​ភ័យខ្លាច​ឬ​ការ​សាង​កំហុស​នោះ​ឡើយ។» Maxime Legace

) «ក្មេងៗ​ធ្វើឲ្យ​អ្នក​ចង់​ចាប់ផ្ដើម​ជីវិត​សារ​ជា​ថ្មី​ម្ដង​ទៀត។» Muhammad Ali

) «វា​ត្រូវការ​រយៈពេល​យូរ​ដើម្បី​ក្លាយ​ជា​ក្មេង​វ័យ។» Pablo Picasso

) «សម្លឹង​មើល​ពិភពលោក​ជាមួយ​នឹង​ភាព​មិន​ដឹង​អី​របស់​ក្មេង។ ឆ្ពោះ​ទៅ​រក​ពិភពលោក​ជាមួយ​នឹង​សេចក្ដី​អង់អាច​របស់​ក្មេង។ ស្រឡាញ់​ពិភពលោក​ជាមួយ​នឹង​ចិត្ត​ដែល​ចេញ​ពី​ឆន្ទៈ​របស់​ក្មេង។ ព្យាបាល​ពិភពលោក​ជាមួយ​នឹង​ភាព​បរិសុទ្ធ​របស់​ក្មេង។ ផ្លាស់ប្ដូរ​ពិភពលោក​ជាមួយ​នឹង​បញ្ញា​របស់​ក្មេង។» Neale Donald Walsch

) «នៅ​ក្នុង​ភាព​មិន​ដឹង​អី​របស់​ពួកគេ ក្មេងៗ​ដឹង​ខ្លួនឯង​ថា​ជា​ពន្លឺ​និង​ជា​ក្ដី​ស្រឡាញ់។ បើ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ នោះ​ពួកគេ​នឹង​ធ្វើឲ្យ​យើង​មើល​ឃើញ​ខ្លួនឯង​បែប​នោះ​ដែរ។» Michael Jackson

) «គ្រប់​ក្មេង​ទាំងអស់​គឺជា​សិល្បករ។ បញ្ហា​គឺ​នៅ​ត្រង់​ថា​តើ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​នៅ​តែ​ជា​សិល្បករ​នៅ​ពេល​ពួកគេ​លូតលាស់​ធំធាត់។» Pablo Picasso

) «ក្មេង​អាច​សួរ​សំណួរ​ដែល​មនុស្ស​មាន​បញ្ញា​មិន​អាច​ឆ្លើយ​បាន។» អនាមិក

) «មនុស្ស​ជំទង់​ដើរ​តាម​គន្លង។ កូន​ក្មេងដើរ​រុករក។» Neil Gaiman

១០) «បេះដូង​របស់​ម្ដាយ​គឺជា​បន្ទប់រៀន​របស់​ក្មេង។» Henry Ward Beecher

ដោយ៖ ស្រីពៅ

X
5s