សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ពិចារណា​ការ​គិត​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​ឡើង​វិញ​ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​១០ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ពិចារណា​ការ​គិត​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​ឡើង​វិញ:

) «ការ​គិត​របស់​ខ្ញុំ​គឺជា​បន្ទប់​ពិសោធន៍​របស់​ខ្ញុំ។» អាល់ប៊ឺត អាញស្តាញ

) «ថ្ងៃ​ផុត​កំណត់​បន្សុទ្ធ​នូវ​ការ​គិត។ ពួក​វា​ដក​ចេញ​នូវ​កត្តា​ដែល​អាច​នឹង​ប្រឈម​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដូចជា សម្ភារ​ទាក់ទាញ​ប្លែកៗ​និង​ដំណើរការ​ដែល​ចំណាយ​ពេល​យូរ​ខ្លាំង។ ពេល​ផុត​កំណត់​កាន់តែ​កៀក អ្នក​នឹង​កាន់តែ​ងាយ​នឹង​គិត​ក្រៅ​ប្រអប់។» Adam Savage

) «ថាមពល​នៃ​ចិត្ត​គឺជា​ខ្លឹមសារ​សំខាន់​នៃ​ជីវិត។» អារីស្តូត

) «ប្រៀប​ដូចជា​ក្ដី​ទុក្ខសោក​ភាគច្រើន វា​ចាប់ផ្ដើម​ចេញ​ពី​សេចក្ដី​សុខ​ដែល​ស្ដែង​ចេញ​មក​ដូចជា​ពិត​មែន។» Markus Zusak

) «បណ្ឌិត​កាលពី​បុរាណ​មិន​ដែល​រៀបចំ​ការ​បង្រៀន​របស់​ពួកគេ​នៅ​ក្នុង​ទម្រង់​បែប​ប្រព័ន្ធ​ឡើយ។ ពួកគេ​និយាយ​នៅ​ក្នុង​របៀប​ដែល​ហាក់​ដូចជា​ផ្ទុយ​នឹង​ខ្លួនឯង ក៏​ព្រោះតែ​ពួកគេ​ភ័យខ្លាច​ថា​ពួកគេ​និយាយ​ការ​ពិត​បាន​តែ​ពាក់​កណ្ដាល។ ពួកគេ​ចាប់ផ្ដើម​ដោយ​និយាយ​ដូចជា​មនុស្ស​ល្ងីល្ងើ​ហើយ​ចុង​បញ្ចប់​ក៏​ធ្វើឲ្យ​អ្នក​ស្ដាប់​ពួកគេ​មាន​បញ្ញា។» Kakuzo Okakura

) «នៅ​ពេល​អ្នក​បន្ទោស​អ្នកដទៃ អ្នក​បាន​បោះបង់​ចោល​អំណាច​របស់​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ​ហើយ។» Robert Anthony

) «អតីតកាល​និង​អនាគតកាល​មិន​មាន​ការ​ពិត​ដោយ​ខ្លួន​វា​នោះ​ឡើយ។ ការ​ពិត​របស់​ពួក​វា​ត្រូវ​ខ្ចី​ពី​ពេល​ឥឡូវនេះ​មក។» Robert Anthony

) «យើង​នឹង​តែងតែ​ទាក់ទាញ​ស្រូប​យក​នូវ​ស្ថានភាព​ឬ​មនុស្ស​ដែល​យើង​ត្រូវការ​ដើម្បី​រៀន​មេរៀន​អ្វី​ក៏​ដោយ​ដែល​យើង​ត្រូវ​រៀន។ រឿង​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​រៀន​មេរៀន​ឲ្យ​បាន​រហ័ស ប្រលែង​ចោល ហើយ​បន្ត​ទៅ​មុខ​ទៀត។» Robert Anthony

) «សេចក្ដីសុខ​គ្មាន​អ្វី​ក្រៅ​ពី​សុខភាព​ល្អ​និង​ការ​ចងចាំ​មិន​ល្អ​នោះ​ឡើយ។» Albert Schweitzer

១០) «ទ្រព្យសម្បត្តិ​ដែល​អស្ចារ្យ​បំផុត​គឺជា​ភាព​ក្រីក្រ​នៃ​ចំណង់។» Seneca

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ ដែល​លើកឡើង​ពី​តម្លៃ​នៃ​ការ​ឆ្លងកាត់​បទពិសោធន៍​ជីវិត​ដោយ​ខ្លួនឯង​ផ្ទាល់

X
5s