សម្ដី​ដកស្រង់​ចំនួន​ ៩ឃ្លា ដែល​អាច​ពង្រឹង​ស្មារតី​របស់​អ្នក​ដើម្បី​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ជីវិត​ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​ ៩ឃ្លា ដែល​អាច​ពង្រឹង​ស្មារតី​របស់​អ្នក​ដើម្បី​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​ជីវិត៖

 1. «គ្មាន​អ្វីមួយ​នៅ​ក្នុង​ជីវិត​ដែល​ត្រូវ​ភ័យខ្លាច​អំពី​វា​នោះ​ឡើយ វា​គ្រាន់តែ​ត្រូវការ​ការ​ស្វែងយល់​ប៉ុណ្ណោះ។ នេះ​គឺជា​ពេល​ដែល​ត្រូវ​ស្វែងយល់​ច្រើន​ជាង​មុន​ដូច្នេះ​ទើប​យើង​នឹង​អាច​ភ័យខ្លាច​តិច​ជាង​មុន។» Marie Curie
 2. «អ្នក​នឹង​មិន​ដឹង​ថា​តើ​អ្នក​ពិតជា​ជឿ​ទៅលើ​អ្វីមួយ​ខ្លាំង​ប៉ុណ្ណា​នោះ​ឡើយ​រហូត​ទាល់តែ​ការពិត​របស់​វា​ឬ​ភាព​ក្លែងក្លាយ​របស់​វា​ក្លាយ​ជា​បញ្ហា​សំខាន់​ស្មើនឹង​ការ​ស្លាប់​និង​ការ​រស់​ចំពោះ​អ្នក។» C.S. Lewis
 3. «គ្មាន​អ្វី​ដែល​ត្រូវ​បាន​ជឿជាក់​យ៉ាង​រឹងមាំ​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​មិន​សូវ​ដឹង​ពី​វា​នោះ​ឡើយ។» Michel de Montaigne
 4. «នៅ​ពេល​ជីវិត​ផ្ដល់ឲ្យ​អ្នក​នូវ​បញ្ហា​ធំ ចូរ​រីករាយ​ចុះអ្នក​បាន​ភ្លេច​រាល់​បញ្ហា​តូចតាច​របស់​អ្នក​អស់ហើយ។» Jaden Smith
 5. «សន្តិសុខ​ចាប់ផ្ដើម​នៅ​ពេល​ការ​រំពឹងទុក​បាន​បញ្ចប់។» Sri Chinmoy
 6. «កុំ​ព្រួយបារម្ភ​ពី​អ្វី​ដែល​អ្នក​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ចូរ​ផ្លាស់ប្ដូរ​របៀប​របស់​អ្នក​ក្នុង​ការ​សម្លឹង​មើល​ការ​ពិត​វិញ។» Sri Chinmoy
 7. «គ្រប់យ៉ាង​ដែល​បាន​កើតឡើង កើតឡើង​ទៅ​តាម​អ្វី​ដែល​វា​គួរ បើ​អ្នក​សង្កេត​ឲ្យ​បាន​យកចិត្តទុកដាក់ អ្នក​នឹង​រក​ឃើញ​ថា​វា​ពិត​ជា​ដូច្នោះ​មែន។» Marcus Aurelius
 8. «ភាព​សោកសៅ​គ្រាន់តែ​ជា​ជញ្ជាំង​រវាង​សួនច្បារ​ពីរ​តែ​ប៉ុណ្ណោះ។» Khalil Gibran
 9. «ស្រឡាញ់​ខ្លួនឯង​ជា​មុន​ហើយ​គ្រប់យ៉ាង​នឹង​កើតឡើង​ជា​លំដាប់លំដោយ​ពី​ក្រោយ។ អ្នក​ពិត​ជា​ត្រូវ​ស្រឡាញ់​ខ្លួនឯង​ដើម្បី​សម្រេច​អ្វីៗ​បាន​នៅ​ក្នុង​លោក​នេះ។» Lucille Ball

  អត្ថបទទាក់ទង៖ គតិ​ដ៏​មាន​តម្លៃ​ខ្ពង់ខ្ពស់​ចំនួន​១០ ដែល​អ្នក​គួរ​យក​ទៅ​អប់រំ​ចិត្ត​របស់​អ្នក

ដោយ៖ ស្រីពៅ

X
5s