ហេតុផលទាំង ២០ សំខាន់ៗ នាំឲ្យអាជីវកម្ម Startup ដួលរលំយ៉ាងឆាប់រហ័ស​ការចាប់ផ្តើមអាជីវកម្មមួយគឺជារឿងដ៏ល្អប្រសើរបំផុតសម្រាប់សហគ្រិន តែវាក៏មិនមែនជារឿងដែលងាយស្រួល និងងាយធ្វើវាឲ្យដំណើរការទៅតាមការរំពឹងទុករបស់សហគ្រិនខ្លាំងណាស់។ គ្មានសហគ្រិន ឬអ្នករកស៊ីណាម្នាក់ទទួលបានជោគជ័យដោយមិនឆ្លងកាត់ការលំបាក ឬរឿងរ៉ាវឈឺចាប់ជូរចត់នោះទេ។ 

ក៏ប៉ុន្តែនៅពេលដែលសហគ្រិន ឬអ្នករកស៊ីមួយរូបអាចជម្នះរាល់បញ្ហាលំបាករហូតដល់អាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ នោះបានបញ្ជាក់ថាសហគ្រិនឬអ្នករកស៊ីនោះគឺជាមនុស្សដែលចង់ត្រូវនឹងបញ្ហាដែលមានការអត់ធ្មត់ខ្លាំងបំផុត។ តើមានមូលហេតុអ្វីខ្លះដែលនាំអោយអាជីវកម្មមួយ ជាពិសេស Startup តែបានបង្កើតឡើងបែរជាបរាជ័យនិងរលំទៅវិញ? យោងតាមគេហទំព័រ CB Insights បានបង្ហាញពីហេតុផលសំខាន់ៗចំនួន ២០ ដែលនាំឲ្យអាជីវកម្មដួលរលំ

១. គ្មានតម្រូវការទីផ្សារ

ការស្រាវជ្រាវរបស់គេហទំព័រ CB Insights បានរកឃើញថា អាជីវកម្មដែលបានបង្កើតឡើងមានរហូតដល់ ៤២% បានដួលរលំទៅវិញដោយសារគ្មានតម្រូវការទីផ្សារ។ ហើយវាគឺជាកំហុសដ៏ធំបំផុតរបស់សហគ្រិនដែលមិនបានធ្វើការសិក្សាពីតំរូវការទីផ្សារជាមុន។ 

២. គ្មានដើមទុនគ្រប់គ្រាន់ ឬចំណាយប្រាក់អស់ច្រើនពេកមុនពេលទទួលបានជោគជ័យ

បើយោងទៅតាមការស្រាវជ្រាវពីគេហទំព័រដដែល ២៩% អាជីវកម្មដែលបានរលំគឺបានកើតឡើងដោយសារគ្មានប្រាក់គ្រប់គ្រាន់ដើម្បីដំណើរការបន្ត។ ទោះជាមានមតិមួយចំនួនបានលើកឡើងថាការរកស៊ីមិនត្រូវការដើមទុនទៅជាសាច់ប្រាក់ប៉ុន្តែវាត្រូវការគំនិតក៏ដោយ តែសហគ្រិនជាអ្នករកស៊ីមិនអាចបន្តដំណើរការអាជីវកម្មរបស់គ្រាប់បានឡើយប្រសិនបើគ្មានដើមទុនជាសាច់ប្រាក់នៅក្នុងដៃ។ ហើយនេះគឺជាចំណែកមួយសំខាន់បំផុតដែលម្ចាស់អាជីវកម្មឬសហគ្រិនត្រូវគិតគូរ។

៣. ដំណើរការដោយគ្មានក្រុមការងារត្រឹមត្រូវល្អ

២៣% នៃអាជីវកម្មទទួលបរាជ័យគឺបណ្ដាលមកពី គ្មានក្រុមការងារល្អក្នុងការចូលរួមសហការឲ្យអាជីវកម្មមួយនិងដំណើរការទៅបានយ៉ាងរលូននិងទទួលបានជោគជ័យ។ ធនធានមនុស្សគឺជាធនធានសំខាន់ទីបី ដើម្បីចូលរួមដំណើរការអាជីវកម្មមួយ។ 

៤. គ្មានការប្រកួតប្រជែងគ្រប់គ្រាន់

រស់នៅក្នុងសង្គមមួយប្រសិនបើអ្នកគ្មានការប្រកួតប្រជែងជាមួយអ្នកដទៃ នៅអ្នកក៏មិនអាចរកឃើញភាពរីកចម្រើនរបស់ខ្លួនឯងបានដែរ។ ចំពោះអាជីវករដូចគ្នាប្រសិនបើអាជីវកម្មមួយដំណើរការដោយគ្មានការប្រកួតប្រជែងជាមួយដៃគូអាជីវកម្មផ្សេងទៀត នោះអ្នកក៏មិនអាចរកឃើញភាពរីកចម្រើននៃអាជីវកម្មរបស់អ្នកបានដែរ ហើយវាគឺជាហេតុផលដែលធ្វើអោយអាជីវកម្មមួយបរាជ័យ។ តាមការសិក្សាពីអ្នកជំនាញបានរកឃើញថា ១៩% នៃអាជីវកម្មដែលបានបរាជ័យគឺបណ្តាលមកពីគ្មានការប្រកួតប្រជែងគ្រប់គ្រាន់។

៥. បញ្ហាតម្លៃ

មិនមែនមានន័យថាទំនិញឬសេវាកម្មដែលមានតម្លៃថ្លៃសុទ្ធតែល្អ រីឯទំនិញឬសេវាកម្មដែលមានតំលៃថោកសុទ្ធតែមិនល្អនោះទេ។ ការកំណត់តម្លៃឲ្យស៊ីទៅនឹងប្រភេទទំនិញឬសេវាកម្មគឺជារឿងមួយសំខាន់បំផុតដែលម្ចាស់អាជីវកម្មត្រូវគិតគូរសិក្សាឲ្យបានច្បាស់។ អ្នកមិនអាចដាក់តម្លៃសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នកឱ្យថ្លៃកប់ពពកដើម្បីបញ្ជាក់ថាលទ្ធផលឬសេវាកម្មនោះមានគុណភាពល្អ។ ហើយអ្នកក៏មិនអាចដាក់តម្លៃផលិតផលឬសេវាកម្មរបស់អ្នកឱ្យទាបខ្លាំងបំផុតដើម្បីប្រកួតប្រជែងលើទីផ្សារ ខណៈដែលថ្លៃដើមផលិតរបស់អ្នកខ្ពស់នោះដែរ ព្រោះវាជាហេតុធ្វើឲ្យអ្នកចំណាយច្រើននាំឲ្យមានការខាតបង់។ ១៨% នៃអាជីវកម្មដែលបានបរាជ័យបានកើតឡើង ដោយសារការកំណត់តម្លៃនៃទំនិញឬសេវាកម្មរបស់ខ្លួនខុស។

៦. ផលិតផលឬសេវាកម្មគ្មានភាពទាក់ទាញអ្នកប្រើប្រាស់

វាស្រដៀងគ្នាទៅនឹងតម្រូវការទីផ្សារដូចគ្នា ម្ចាស់អាជីវកម្មឬសហគ្រិនត្រូវដឹងពីតម្រូវការនៃអ្នកប្រើប្រាស់នៅលើទីផ្សារ បូករួមជាមួយតែច្នៃប្រឌិតធ្វើយ៉ាងណាឲ្យផលិតផលឬសេវាកម្មរបស់អ្នកមានភាពទាក់ទាញដែលមានភាពខុសប្លែកពីប្រទេសផលឬសេវាកម្មដទៃទៀត។ ភាពមិនទាក់ទាញនៃប្រភេទផលិតឬសេវាកម្ម បានធ្វើឲ្យអាជីវកម្មប្រមាណជា ១៧% ទទួលរងបរាជ័យ។

៧. ការផលិតផលិតផលដោយគ្មាន Business Model ច្បាស់លាស់

វាសំដៅដល់ការធ្វើផែនការអាជីវកម្ម និងការផលិតផលិតផលឬសេវាកម្មដែលមិនបានគិតពីគោលដៅនៃប្រាក់ចំណេញ និងគោលដៅក្នុងការវាយលុកទីផ្សារឲ្យបានជាក់លាក់។ ការផលិតធ្វើឡើងដោយមិនបានយល់ថាអ្នកត្រូវកំណត់ការផលិតចំនួនប៉ុន្មាន ដើម្បីស្របទៅតាមតម្រូវការគោលដៅប្រាក់ចំណេញដែលបានកំណត់ទុក។ ភាពមិនច្បាស់លាស់នេះវាកើតឡើងនៅពេលដែលតម្រូវការខ្ពស់តែការផលិត ឬតម្រូវការនៅលើទីផ្សារតិចប៉ុន្តែការផលិតច្រើន។

៨. ការធ្វើទីផ្សារមានកម្រិតទាបបំផុត

ទោះបីជាផលិតផលឬសេវាកម្មរបស់លោកអ្នកមានគុណភាពល្អខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែបើអាជីវកម្មរបស់លោកអ្នកដំណើរការដោយគ្មានការធ្វើទីផ្សារច្បាស់លាស់និងត្រឹមត្រូវតាមគោលដៅ នោះលោកអ្នកក៏មិនអាចសម្រេចបាននូវការលក់ នឹងទទួលបានផលចំណេញតាមគោលការណ៍ដែលបានគ្រោងទុកដែរ។ ១៤% នៃអាជីវកម្មដែលមិនបានធ្វើទីផ្សារត្រឹមត្រូវគឺបានដួលរលំនិងបរាជ័យ។

៩. មិនខ្វល់ពីអតិថិជន

កំហុសធំមួយដែលធ្វើអោយអាជីវកម្មបរាជ័យ គឺថាមិនខ្វល់ពីអតិថិជន មិនខ្វល់ពីតម្រូវការ មិនខ្វល់ពីបញ្ហាដែលអតិថិជនកំពុងជួបប្រទះ មិនព្យាយាមស្វែងរកដំណោះស្រាយជូនអតិថិជន។ 

១០. បង្កើតផលិតផលឬសេវាកម្មខុសពេលវេលា

សហគ្រិនឬអ្នករកស៊ី គឺជាមនុស្សដែលចេះទាញផលប្រយោជន៍ពីឱកាសនៃពេលវេលា។ មានន័យថាយើងត្រូវបង្កើតផលិតផលឬសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងកាលៈទេសៈណាមួយជាក់ស្ដែងនៃបរិបទសង្គម។ ការបង្កើតផលិតផលឬសេវាកម្មនៅលើទីផ្សារខុសពេលវេលា ខុសបរិបទសង្គមគឺជាហេតុធ្វើអាជីវកម្មមួយនោះបរាជ័យលឿនបំផុត។

១១. មានភាពរអាក់រអួលនៅក្នុងក្រុមការងារ ឬអ្នកវិនិយោគ

ការដែលមិនចុះសម្រុងរវាងគ្នាទៅវិញទៅមកនៅក្រុមការងារ វាជាហេតុជំរុញឲ្យភាពបរាជ័យកើតមានឡើងក្នុងអត្រាខ្ពស់បំផុតនៃដំណើរការអាជីវកម្មមួយ។ ភាពរអាក់រអួលនៃដំណើរការលក់ដីរបស់អ្នកវិនិយោគនៅក្នុងអាជីវកម្មមួយ ក៏ជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ។

១២. ខ្វះការជ្រោមជ្រែង និងជំនួយការ

ទោះបីជាម្ចាស់អាជីវកម្មឬអ្នកសហការណ៍ មានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក្នុងការបង្កើតអាជីវកម្មមួយ ប៉ុន្តែប្រសិនបើខ្វះការជួយជ្រោមជ្រែងពីគ្នាទៅវិញទៅមក និងការសហការគ្នាឲ្យបានល្អ គ្មានអ្នកជួយជ្រោមជ្រែងលើផ្នែកគំនិត ហិរញ្ញវត្ថុ ដូចជាការគ្រាំទ្រផ្សេងៗទៀតឲ្យបានគ្រប់គ្រាន់ អាជីវកម្មងាយនឹងរងបរាជ័យក្រោមបំផុត។

១៣. ម្ចាស់អាជីវកម្មឬសហគ្រិនខ្វះចំនួនក្នុងការធ្វើអាជីវកម្មមួយនោះដំណើរការទៅបានយ៉ាងល្អ

Passion ឬចំណង់ ជាភាពមិនអាចខ្វះបានក្នុងការដំណើរការអាជីវកម្មមួយអោយទទួលបានភាពជោគជ័យ។ នៅពេលដែលម្ចាស់អាជីវកម្មអស់ចំណង់ដើម្បីរុញច្រើនដំណើរការអាជីវកម្មឲ្យដើរទៅមុខ មានន័យថាម្ចាស់អាជីវកម្មកំពុងមានភាពស្ទាក់ស្ទើរនៅក្នុងចិត្ត ហើយក៏មិនប្រាកដប្រជាថាគោលដៅរបស់ខ្លួននិងសម្រេចបានដោយវិធីណាដែរ។ 

១៤. បរាជ័យក្នុងការកំណត់ភូមិសាស្រ្តអាជីវកម្ម

ការកំណត់ទីតាំងភូមិសាស្ត្រសម្រាប់ដំណើរការអាជីវកម្ម គឺមិនមែនជារឿងដែលចេះតែកំណត់ទៅតាមតែចិត្តនោះទេ អ្នកត្រូវដឹងពីទីតាំងភូមិសាស្រ្តណាដែលអាចសាកសមទៅនឹងការប្រាកដរបស់អាជីវកម្មរបស់អ្នក។ អ្នកត្រូវមើលថាទីតាំងនោះមានរបាយប្រជាជនដែលមានតម្រូវការលើកលទ្ធផលឬអាជីវកម្មរបស់អ្នកដែរឬទេ។ 

១៥. មិនទទួលបានហិរញ្ញប្បទាន ឬការចាប់អារម្មណ៍ពីអ្នកវិនិយោគ

បើពឹងតែលើដើមទុនរបស់ម្ចាស់អាជីវកម្មឬសហគ្រិន អាជីវកម្មមួយបានអាចធ្វើការពង្រីកខ្លួនឬទទួលបានការរីកចម្រើនតាមតម្រូវការនោះទេ។ ខណៈដែលម្ចាស់អាជីវកម្មប្រើដើមទុនដែលមាននៅពេលចាប់ផ្ដើមអាជីវកម្មដំបូងអស់ គឺជាពេលមួយដែលពួកគេត្រូវការជំនួយផ្នែកហិរញ្ញវត្ថុពីអ្នកដទៃឬអ្នកវិនិយោគ។ ប៉ុន្តែក្នុងករណីដែលគ្មានការចាប់អារម្មណ៍ពីអ្នកវិនិយោគណាមួយនោះទេ ការផ្ដល់ហិរញ្ញប្បទានដល់អាជីវកម្មទៅក៏គ្មានដែរ។

១៦. អាជីវកម្មមិនត្រូវតាមច្បាប់

អាជីវកម្មដែលបង្កើតឡើងមិនស្របទៅតាមច្បាប់កំណត់ ឬខុសច្បាប់ ឬផ្ទុយពីច្បាប់កំណត់ គឺសុទ្ធសឹងតែជាអាជីវកម្មដែលប្រឈមនឹងការបរាជ័យ ហើយថែមទាំងបង្កជាបញ្ហាដល់ម្ចាស់អាជីវកម្មឬសហគ្រិនបន្ថែមទៀតដោយសភាពមិនស្របច្បាប់នៃអាជីវកម្មរបស់ខ្លួន។

១៧. មិនប្រើបណ្ដាញ

សហគ្រិននិងម្ចាស់អាជីវកម្មមួយចំនួនមានភាពខ្វះចន្លោះក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងនានានៅក្នុងសង្គម ដើម្បីធ្វើឲ្យអាជីវកម្មរបស់ខ្លួនដំណើរការបានល្អគេទទួលបានជោគជ័យ។ ជាមួយគ្នានេះដែរអាជីវកម្មឬសហគ្រិនមួយចំនួនគឺជាមនុស្សដែលមិនចូលចិត្តភ្ជាប់ខ្លួនទៅនឹងសង្គម ហើយពួកគេបានព្យាយាមបង្កើតបណ្ដាញទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនឲ្យបានច្រើនទេ។ នេះគឺជាបញ្ហាមួយដែលកើតឡើងនឹងបណ្ដាលឲ្យអាជីវកម្មទទួលរងបរាជ័យ។

១៨. ម្ចាស់អាជីវកម្មរងនូវសម្ពាធការងារនិងផ្លូវចិត្ត

វាអាចឡើងដោយសារករណី burn out ដែលម្ចាស់អាជីវកម្មមិនអាចគ្រប់គ្រងរកបានលើជីវិតការងារ អាជីវកម្ម នៅជីវិតផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ។ វាបង្កើតបានទៅជាបញ្ហាស្ត្រេស សម្ពាធផ្លូវចិត្តរហូតធ្វើឲ្យខ្លួនឯងចង់បោះបង់ចោលអាជីវកម្មមួយនោះ ឬអាចបណ្ដោយឲ្យស្ថានភាពអាក្រក់ក៏ដោយចំពោះសុខភាពរបស់ខ្លួន។ ៨% នៃអាជីវកម្មដែលទទួលបរាជ័យគឺកើតឡើងមកពីម្ចាស់អាជីវកម្មរងនូវសម្ពាធផ្លូវចិត្ត និងមិនអាចផ្តល់ជីវិតអាជីវកម្មនិងជីវិតផ្ទាល់ខ្លួនឲ្យមានតុល្យភាព។

២០. មិនអាចគ្រប់គ្រងភាពរអាក់រអួលដែលកើតចំពោះអាជីវកម្ម

នៅពេលដែលម្ចាស់អាជីវកម្មឬសហគ្រិនមិនអាចគ្រប់គ្រងទៅលើស្ថានការណ៍អាក្រក់ ឬភាពរអាក់រអួលដែលកើតមានឡើងចំពោះអាជីវកម្ម មានន័យថាសហគ្រិនឬម្ចាស់អាជីវកម្មរូបនោះមិនទាន់មានបទពិសោធន៍និងការអត់ធ្មត់គ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មមួយនោះទេ។ ពួកគេនៅមិនទាន់មានភាពច្នៃប្រឌិត និងការគិតគូរឆាប់រហ័សដើម្បីដោះស្រាយបញ្ហាដែលកើតមានចំពោះមុខនៅឡើយ។ វាធ្វើឱ្យពួកគេឆាប់បាក់ទឹកចិត្ត និងងាយបោះបង់ក្តីស្រមៃរបស់ពួកគេចោល៕

ដោយ៖ យ៉ាយ៉ា

 

X
5s