គតិ​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​សញ្ជឹងគិត​និង​ចោទសួរ​ខ្លួនឯង​ខាងក្រោម​នេះ​គឺជា​គតិ​ចំនួន​១០ឃ្លា ដែល​អ្នក​គួរ​សញ្ជឹងគិត​និង​ចោទសួរ​ខ្លួនឯង:

 

១) «ថ្នាំ​ព្យាបាល​ធ្ងន់ធ្ងរ​អាក្រក់​ជាង​ជំងឺ​ទៅ​ទៀត។» Francis Bacon

 

២) «រាល់​ការ​វិវត្ត​ទៅមុខ​ទាំងអស់​គឺ​មិន​នឹងន ហើយ​ដំណោះស្រាយ​សម្រាប់​បញ្ហា​មួយ​នាំ​យើង​ទៅ​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​ថ្មី​មួយ​ទៀត។» Martin Luther King

 

៣) «ជីវិត​គឺជា​វចនានុក្រម​របស់​យើង។» Ralph Waldo Emerson

 

៤) «សេចក្ដីសុខ​របស់​ដំណក់​ទឹក​គឺជា​ការ​ដែល​បាន​ស្លាប់​ទៅ​ក្នុង​ស្ទឹង។» AI-Ghazali

 

៥) «ភាព​មានបាន​និង​ភាព​ក្រីក្រ​មិនមែន​ស្ថិត​នៅលើ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ឡើយ ប៉ុន្តែ​គឺ​នៅ​ក្នុង​វិញ្ញាណ​របស់​មនុស្ស។» Antisthenes

 

៦) «កុំ​វិភាគ​ទំនាក់ទំនង​របស់​អ្នក​ខ្លាំង​ពេក។» Anne Conway

 

៧) «ជីវិត​គឺជា​ដំណើរការ​បន្តបន្ទាប់​គ្នា​នៃ​មេរៀន​ដែល​ត្រូវ​រស់នៅ​ដើម្បី​យល់។ គ្រប់យ៉ាង​គឺជា​ប្រស្នា ហើយ​សោ​សម្រាប់​ចាក់​ទៅ​កាន់​ប្រស្នា​គឺជា​ប្រស្នា​មួយ​ទៀត។» Ralph Waldo Emerson

 

៨) «មូលហេតុ​ដែល​ពិភពលោក​ខ្វះ​នូវ​ការ​សាមគ្គី​រួបរួម​គ្នា និង​ឈឺចាប់​ហើយ​ស្ថិត​នៅ​ក្នុង​ភាព​រញ៉េរញ៉ៃ​ក៏​ព្រោះតែ​មនុស្ស​មិន​សាមគ្គី​រួបរួម​ជាមួយ​ខ្លួនឯង។» Ralph Waldo Emerson

 

៩) «ពិភពលោក​មាន​មនុស្ស​ពីរ​ប្រភេទ​គឺ មនុស្ស​ឆ្លាត​មិនមាន​សាសនា មនុស្ស​មាន​សាសនា​តែ​មិនមាន​ភាព​វៃឆ្លាត។» AI-Ma’arri

 

១០) «គ្មាន​អ្វីមួយ​ដែល​ចុងក្រោយ​បំផុត​ពិសិដ្ឋ​ក្រៅ​ពី​ភាព​ស្មោះត្រង់​នៃ​ការ​គិត​របស់​អ្នក​នោះ​ឡើយ។» Ralph Waldo Emerson

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ដ៏​ខ្ពង់ខ្ពស់​ចំនួន​៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចូល​ទៅ​កាន់​ទី​ជម្រៅ​នៃ​ខ្លួនឯង​ដើម្បី​សញ្ជឹងគិត​ឡើង​វិញ

X
5s