សម្ដី​ដកស្រង់​ចំនួន​៦ឃ្លា​ពី​បុគ្គល​ដែល​មាន​បញ្ញា​ខ្ពង់ខ្ពស់ ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​ជីវិត​



ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ចំនួន​៦ឃ្លា​ពី​បុគ្គល​ដែល​មាន​បញ្ញា​ខ្ពង់ខ្ពស់ ដែល​បង្រៀន​អ្នក​ឲ្យ​ចេះ​រស់នៅ​ជីវិត:

 

១) «យើង​ធ្វើឲ្យ​ខ្លួនឯង​ហត់នឿយ​ទៅ​តាម​៣របៀប: យើង​បង្កើត​នូវ​ការ​តាក់តែង​ប្រឌិត​រឿង​ឡើង​ដូចជា​ទស្សន​ដែល​ពាក់ព័ន្ធ​នឹង​ចិត្ត។ ពួកយើង​បន្ថែម​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន។ យើង​បង្កើត​នូវ​គោលបំណង​ឬ​គោលដៅ​ជាច្រើន​នៅក្នុង​ចិត្ត​របស់​យើង។ ទាំងនេះ​គឺជា​របស់​ទាំង៣​យ៉ាង​ដែល​ពិតជា​ធ្វើឲ្យ​យើង​ហត់នឿយ។ វា​ប្រៀប​ដូចជា​សត្វ​ល្អិត​ដែល​ត្រូវ​បាន​ឃុំ​ជាប់​នៅ​ក្នុង​សំបុក​ពីងពាង​យ៉ាង​ដូច្នោះ បើ​វា​កាន់តែ​ច្រាស់ច្រាល់ វា​នឹង​កាន់តែ​ជាប់​ជំពាក់​នៅ​ក្នុង​សំបុក។ នេះ​បាន​បង្កើត​នូវ​សេចក្ដីទុក្ខ​ពិត​ប្រាកដ ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ពិតប្រាកដ​សម្រាប់​ចិត្ត។» Nyoshul Khen Rinpoche

 

២) «បុរស​ម្នាក់​សម្លឹង​មើល​ទឹក​ស្ទឹង​ហូរ​ទៅ។ បើ​គាត់​មិន​ចង់​ឲ្យ​វា​ហូរ មិន​ចង់​ឲ្យ​វា​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ​ទៅ​តាម​ធម្មជាតិ​របស់​វា នោះ​គាត់​នឹង​រងទុក្ខ​នូវ​ការ​ឈឺចាប់​យ៉ាង​ខ្លាំង។ បុរស​ម្នាក់​ទៀត​យល់​ពី​ធម្មជាតិ​របស់​ទឹក​ស្ទឹង​គឺជា​ការ​ផ្លាស់ប្ដូរ​ឥត​ឈប់ឈរ ដោយ​មិន​ខ្វល់​ពី​ការ​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​របស់​គាត់​នោះ​ឡើយ ដូច្នេះ​គាត់​នឹង​មិន​រងទុក្ខ​នោះ​ឡើយ។ យល់​ពី​អត្ថិភាព​ដូចជា​ការ​ហូរ​ទៅ​នេះ ដែល​ទទេ​ពី​ភាព​សប្បាយ​រីករាយ​ដែល​នៅ​ឋិតថេរ ទទេ​ពី​អត្តា គឺជា​ការ​រក​ឃើញ​នូវ​អ្វី​ដែល​ឋិតថេរ​និង​មាន​សេរីភាព​ពី​ទុក្ខ រក​ឃើញ​នូវ​សន្តិភាព​ពិត​ប្រាកដ​នៅ​ក្នុង​លោក។» Ajahn Chah

 

៣) «ពួកយើង​តែងតែ​ព្យាយាម​ផ្លាស់ប្ដូរ​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​យើង​ជាជាង​កត់សម្គាល់​ឲ្យ​ឃើញ​ថា​គឺជា​ការ​ជាប់ជំពាក់​របស់​យើង​ដែល​យើង​ត្រូវ​ផ្លាស់ប្ដូរ។» Lama Yeshe

 

៤) «សេចក្ដីសុខ​និង​សេចក្ដីទុក្ខ​មិន​អាស្រ័យ​ទៅលើ​មាន​បាន​ឬ​ក្រីក្រ​នោះ​ឡើយ ពួកវា​អាស្រ័យ​ទៅលើ​ការ​ដែល​មាន​ការ​យល់​ត្រូវ​ឬ​ខុស​នៅ​ក្នុង​ចិត្ត​របស់​យើង។» Ajahn Chah

 

៥) «ទីណា​ដែល​អ្នក​ជួប​សេចក្ដីទុក្ខ អ្នក​ក៏​អាច​ស្វែងរក​សេរីភាព​ពី​សេចក្ដីទុក្ខ​ដែរ។ ព្យាយាម​រត់​គេច​ពី​សេចក្ដីទុក្ខ​តាម​ពិត​ទៅ​គឺជា​ការ​រត់​ទៅ​រក​វា​នោះ​ទេ។» Ajahn Chah

 

៦) «អ្នក​ត្រូវ​កត់សម្គាល់​ឲ្យ​ឃើញ​ថា​សត្រូវ​ពិតប្រាកដ ចោរ​ដែល​លួច​សេចក្ដីសុខ​របស់​អ្នក គឺជា​ចោរ​នៅ​ខាងក្នុង គឺជា​ម្នាក់​ដែល​នៅក្នុង​ចិត្ត​របស់​អ្នក ម្នាក់​ដែល​អ្នក​បាន​អោបក្រសោប​តាំង​ពី​ពេល​ដែល​មិន​មាន​ចំណុច​ចាប់ផ្ដើម។ ដូច្នេះ​ហើយ​ចូរ​បង្កើត​នូវ​ការ​ប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ​ក្នុង​ការ​បោះ​វា​ចេញ​និង​មិន​អនុញ្ញាត​ឲ្យ​វា​ត្រឡប់​មក​វិញ​នោះ​ឡើយ។» Lama Yeshe

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ប្រយោគ​ចំនួន​៩ឃ្លា ដែល​អាច​កែតម្រូវ​ការ​គិត​របស់​អ្នក​ឲ្យ​មក​ផ្លូវត្រូវ​វិញ​បាន​

X
5s