ទស្សន​ចំនួន​៦ឃ្លា​ពី​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​សតវត្ស​ទី​២០​លោក G. I. Gurdjieff​ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​ទស្សន​ចំនួន​៦ឃ្លា​ពី​គ្រូ​បង្រៀន​ផ្នែក​ចិត្ត​វិញ្ញាណ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​សតវត្ស​ទី​២០​លោក G. I. Gurdjieff:

 

១) «ចូរ​ព្យាយាម​យល់​ពី​អ្វី​ដែល​ខ្ញុំ​កំពុងតែ​និយាយ: អ្វី​ទាំងអស់​គឺ​អាស្រ័យ​នៅ​លើ​អ្វីៗ​ទាំងអស់​ដទៃ​ទៀត គ្រប់យ៉ាង​គឺ​មាន​ទំនាក់ទំនង​នឹង​គ្នា គ្មាន​អ្វីមួយ​ដែល​កាត់ផ្ដាច់​នោះ​ឡើយ។ ហេតុនេះ​ហើយ​អ្វីៗ​គ្រប់យ៉ាង​គឺ​ទៅ​តាម​របៀប​តែមួយគត់​ដែល​វា​អាច​ទៅ​បាន។ បើ​មនុស្ស​ខុស​ប្លែក​ពី​មុន គ្រប់យ៉ាង​នឹង​ខុសប្លែក​ពី​មុន។ ពួកគេ​គឺជា​ពួកគេ ដូច្នេះ​គ្រប់យ៉ាង​គឺ​ទៅ​តាម​សភាព​ពិត​របស់​វា។»

 

២) «ចូរ​ចងចាំ​ថា​អ្នក​មក​ទីនេះ​គឺ​បាន​យល់​រួច​មក​ហើយ​អំពី​ភាព​ចាំបាច់​នៃ​ការ​រងទុក្ខ​លំបាក​ជាមួយ​ខ្លួនឯង មានតែ​ជាមួយ​ខ្លួនឯង​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ចូរ​អរគុណ​គ្រប់គ្នា​ដែល​បាន​ផ្ដល់​ឱកាស​ដល់​អ្នក។»

 

៣) «អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ​ពិតជា​តិចតួច​ណាស់ ប៉ុន្តែ​ដើម្បី​ដឹង​ពី​អ្វី​ដែល​តិចតួច​នោះ​ត្រូវការ​ច្រើន​ណាស់។»

 

៤) «គ្មាន​នរណា​ម្នាក់​ធ្វើអ្វី​មួយ​ដោយ​មាន​ចេតនា​ដើម្បី​ប្រយោជន៍​នៃ​សេចក្ដី​អាក្រក់​នោះ​ឡើយ។ គ្រប់គ្នា​ធ្វើអ្វី​មួយ​គឺ​ដើម្បី​ប្រយោជន៍​នៃ​សេចក្ដី​ល្អ​ដោយ​យោង​ទៅតាម​ការ​ដែល​គាត់​យល់​ពី​វា។ ប៉ុន្តែ​គ្រប់គ្នា​យល់​ពី​វា​ទៅ​តាម​របៀប​ខុសគ្នា។ ហេតុនេះ​ហើយ​ទើប​មនុស្ស​ជ្រមុជ​ទឹក ធ្វើ​ឃាតកម្ម សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដើម្បី​ប្រយោជន៍​នៃ​សេចក្ដី​ល្អ។»

 

៥) «សតិ​ដឹង​គឺជា​សភាព​មួយ​ដែល​បុគ្គល​ម្នាក់​ក្នុង​ពេល​តែមួយ​ដឹង​នូវ​គ្រប់យ៉ាង​ដែល​ជាទូទៅ​គាត់​ដឹង និង​ជា​សភាព​មួយ​ដែល​គាត់​អាច​មើល​ឃើញ​ថា​តើ​​តិច​ប៉ុណ្ណា​ដែល​គាត់​ពិតជា​បាន​ដឹង និង​ថា​តើ​ការ​ប្រឆាំង​ជំទាស់​គ្នា​មាន​ច្រើន​ប៉ុណ្ណា​ដែល​មាន​នៅ​ក្នុង​អ្វី​ដែល​គាត់​ដឹង។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ សម្ដី​ដកស្រង់​ចំនួន​៨ឃ្លា ដែល​អាច​នាំ​អ្នក​ទៅ​គិត​ពី​ជ្រុង​ផ្សេង​ទៀត​នៃ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ជីវិត

X
5s