សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​អ្នក​និពន្ធ​អាមេរិកនិងអ្នក​ប្រតិបត្តិ​ពុទ្ធសាសនា Jack Kornfield​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ចំនួន​៧ឃ្លា​ពី​អ្នក​និពន្ធ​អាមេរិក Jack Kornfield ដែល​ជា​អ្នក​ប្រតិបត្តិ​ពុទ្ធសាសនា និង​ជា​គ្រូ​បង្រៀន​ដ៏​សំខាន់​មួយ​រូប​ក្នុង​ការ​នាំ​យក​នូវ​ការ​សមាធិ​របស់​ពុទ្ធសាសនា​ទៅ​កាន់​លោក​ខាងលិច​ផង​ដែរ៖

 

១) «ការ​ទទួលស្គាល់​មិនមែន​មានន័យថា​អសកម្ម​នោះ​ឡើយ។ ពួកយើង​ប្រហែល​ជា​អាច​ត្រូវ​ឆ្លើយតប យ៉ាង​ខ្លាំងក្លា​នៅ​ពេល​ខ្លះ។ ចេញ​ពី​ចំណុច​កណ្ដាល​ដែល​មាន​សន្តិភាព យើង​អាច​ឆ្លើយតប​ចម្លើយ​ជាជាង​​ឆ្លើយតប​ប្រតិកម្ម។ ការ​ឆ្លើយតប​ប្រតិកម្ម​ដែល​ឥត​មាន​សតិ​នឹង​បង្កើត​នូវ​បញ្ហា។ ការ​ឆ្លើយតប​ចម្លើយ​ដែល​ត្រូវ​បាន​រិះគិត​នាំ​មក​នូវ​សន្តិភាព ជាមួយ​នឹង​បេះដូង​ដែល​មាន​សន្តិភាព អ្វី​ក៏ដោយ​ដែល​កើតឡើង​អាច​ជួប​ជាមួយ​នឹង​បញ្ញា សន្តិភាព​មិនមែន​ទន់ខ្សោយ​ឡើយ វា​គឺជា​អ្វី​ដែល​មិន​អាច​រង្គោះរង្គើ​បាន។»

 

២) «នៅ​ពេល​មួយ​ដែល​យើង​ឃើញ​ថា​គ្រប់យ៉ាង​គឺ​មិន​ទៀងទាត់​និង​មិន​អាច​ចាប់​អោបក្រសោប​បាន ហើយ​យើង​បាន​បង្កើត​នូវ​សេចក្ដីទុក្ខ​ដ៏​ច្រើន​បើ​យើង​ជាប់ជំពាក់​ទៅ​នឹង​ការ​ដែល​ចង់​ឲ្យ​អ្វីៗ​នៅ​ដដែល យើង​នឹង​ដឹង​ថា​ការ​សម្រាក​និង​ប្រលែង​ចោល​គឺជា​របៀប​ដែល​មាន​បញ្ញា​ជាង​ក្នុង​ការ​រស់នៅដោយ​ប្រឹង​ស្រវាចាប់​។ ប្រលែង​ចោល​មិនមែន​មានន័យថា​មិន​ខ្វាយខ្វល់​ពី​អ្វីៗ​នោះទេ។ វា​មានន័យថា​ខ្វាយខ្វល់​ពី​វា​នៅ​ក្នុង​របៀប​មួយ​ដែល​បត់បែន​និង​មាន​បញ្ញា។»

 

៣) «នៅ​ក្នុង​ការ​ទទួលស្គាល់​ខ្លួនឯង​យ៉ាង​ស៊ីជម្រៅ លូតលាស់​នូវ​ការ​យោគយល់​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា។»

 

៤) «នៅ​ខាងក្នុង​ពួកយើង មាន​នូវ​ភាព​ស្ងប់ស្ងាត់​មួយ​ដែល​ធំធេង​ដូច​ទៅ​នឹង​ចក្រវាល។ យើង​ស្រេកឃ្លាន​វា។ យើង​អាច​ត្រឡប់​ទៅ​រក​វា​បាន។»

 

៥) «មនុស្ស​ជាច្រើន​រក​ឃើញ​ថា​នៅ​ពេល​សេចក្ដីស្អប់​បាន​ចាកចេញ​ទៅ ពួកគេ​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ទប់ទល់​ជាមួយ​នឹង​ការ​ឈឺចាប់​របស់​ខ្លួនឯង។»

 

៦) «នៅ​ពេល​ដែល​យើង​ជាប់​ខ្លួន​ខ្លាំង​ពេក​នៅ​ក្នុង​ភាព​មមាញឹក​នៃ​ពិភពលោក យើង​នឹង​បាត់បង់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​និង​ខ្លួនឯង។»

 

៧) «វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ថា​អ្វី​ដែល​អាច​បាត់បង់​មិនមែន​ជា​របស់​យើង​ពិតប្រាកដ​ឡើយ អ្វី​ដែល​យើង​អោបក្រសោប​ខ្លាំង​មានតែ​ឃុំឃាំង​យើង​ប៉ុណ្ណោះ​។​»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ គតិ​បំភ្លឺ​ជីវិត​ចំនួន​៨ឃ្លា ដែល​អ្នក​គួរ​យក​ទៅ​សិក្សា​ពី​បុគ្គល​ទាំងនេះ​

X
5s