ប្រយោគ​អំពី​ជីវិត​ចំនួន​៨ឃ្លា ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា​ខាងក្រោម​នេះ​គឺជា​ប្រយោគ​អំពី​ជីវិត​ចំនួន​៨ឃ្លា ដែល​មាន​តម្លៃ​នឹង​យក​ទៅ​គិត​ពិចារណា:

 

១) «ផ្លូវ​តែមួយគត់​ដែល​អ្នក​នឹង​អាច​ភ្ញាក់​ខ្លួន​បាន​គឺ​តាមរយៈ​ភាព​ស្ងៀមស្ងាត់ មិនមែន​តាមរយៈ​ការ​វិភាគ​ការ​ពិត​នោះ​ឡើយ។ មិនមែន​តាមរយៈ​ការ​បែងចែក​ល្អ​និង​​អាក្រក់ ប៉ុន្តែ​គឺ​តាមរយៈ​ភាព​ស្ងៀមស្ងាត់​ដែល​សាមញ្ញ ការ​ប្រលែងចោល។ ប្រលែងចោល​រាល់​ការ​គិត​ទាំងអស់ រាល់​ការ​ឈឺចាប់​ទាំងអស់ រាល់​ជំនឿ​និង​ទស្សន​ទាំងអស់។ ប្រលែងចោល​របស់​អស់​ទាំងនេះ​ជា​ប្រចាំ​ថ្ងៃ។» Robert Adams

 

២) «បន្ទុក​តែមួយគត់​ដែល​អ្នក​ធ្លាប់​មាន​កន្លង​មក​គឺជា​ចិត្ត​របស់​អ្នក។» Robert Adams

 

៣) «មាន​ជ័យជម្នះ​ជាច្រើន​ដែល​អាក្រក់​ជាង​ការ​បរាជ័យ​ទៅ​ទៀត។» George Eliot

 

៤) «ដំណើរ​ផ្សងព្រេង​មិនមែន​នៅ​ខាងក្រៅ​មនុស្ស​នោះ​ឡើយ ប៉ុន្តែ​គឺ​នៅ​ខាងក្នុង។» George Eliot

 

៥) «គឺជា​ចិត្ត​ដែល​តូច​ចង្អៀត​ដែល​មិន​អាច​មើល​ប្រធានបទ​អ្វីមួយ​ចេញ​ពី​ជ្រុង​នៃ​គំនិត​ផ្សេងៗ​គ្នា​បាន។» George Eliot

 

៦) «ធ្វើឲ្យ​លុយ​ក្លាយ​ជា​ព្រះ​ជា​ម្ចាស់​របស់​អ្នក ហើយ​វា​នឹង​ធ្វើឲ្យ​អ្នក​រងទុក្ខ​វេទនា​ប្រៀប​ដូចជា​ព្រាយ​បិសាច។» Henry Fielding

 

៧) «ការ​លំបាក​គឺជា​តេស្ត​ពិសោធន៍​របស់​គោលការណ៍។ បើ​មិនមាន​វា​ទេ មនុស្ស​កម្រ​ដឹង​ថា​តើ​គាត់​ស្មោះត្រង់​ឬ​អត់។» Henry Fielding

 

៨) «ជីវិត​របស់​មនុស្ស​ស្រដៀង​ទៅ​នឹង​ល្បែង​អុក​យ៉ាង​ខ្លាំង ព្រោះ​ដូច​នៅ​ក្នុង​ល្បែង​អុក​ដូច្នោះ នៅ​ពេល​ដែល​អ្នក​លេង​យកចិត្តទុកដាក់​ខ្លាំង​ពេក​ដើម្បី​ធ្វើឲ្យ​ខ្លួនឯង​មាន​សុវត្ថិភាព​យ៉ាង​ខ្លាំង​ទៅលើ​ផ្នែក​មួយ​នៃ​ក្ដារ​អុក គាត់​ច្រើនតែ​មាន​ទំនោរ​ទុក​ចោល​ការ​បើក​ចំហ​ដែល​មិន​បាន​ការពារ​ខ្លួន​នៅ​ម្ខាងទៀត ហើយ​វា​ក៏​ច្រើនតែ​កើតឡើង​នៅ​ក្នុង​ជីវិត​ដែរ។» Henry Fielding

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ចំនួន​១០ឃ្លា ដែល​នាំ​អ្នក​ទៅ​គិត​ពិចារណា​ថា​តើ​ជីវិត​គឺជា​អ្វី

X
5s