សម្ដី​ចំនួន​៦​ឃ្លា​ដកស្រង់ពី​សៀវភៅ Sapiens: A Brief History of Humankind​



ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ចំនួន​៦​ឃ្លា ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​សៀវភៅ Sapiens: A Brief History of Humankind ដែល​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​សាស្ត្រាចារ្យ​និង​អ្នក​ប្រវត្តិសាស្ត្រ​លោក Yuval Noah Harari ចេញ​ផ្សាយ​ជា​លើក​ដំបូង​ក្នុង​ភាសា​ហេប្រ៊ូ​របស់​អ៊ីស្រាអែល​ក្នុង​ឆ្នាំ​២០១១ និង​ក្នុង​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៤។

) «ព្រះពុទ្ធ​ចំណាយ​ពេល​អស់​៦ឆ្នាំ​ដើម្បី​សមាធិ​ទៅលើ​ខ្លឹមសារ ដើម​ហេតុ និង​ដំណោះស្រាយ​ដើម្បី​ព្យាបាល​សេចក្ដីទុក្ខ​របស់​មនុស្ស។ ចុងក្រោយ ទ្រង់​ក៏​បាន​រក​ឃើញ​ថា​សេចក្ដីទុក្ខ​មិនមែន​បណ្ដាល​មក​ពី​សំណាង​អភ័ព្វ ភាព​អយុត្តិធម៌​របស់​សង្គម ឬ​បំណង​របស់​អាទិទេព​ណាមួយ​នោះ​ឡើយ។ ផ្ទុយទៅវិញ សេចក្ដីទុក្ខ​ត្រូវ​បាន​កើតឡើង​មក​ពី​ទម្លាប់​សកម្មភាព​នៃ​ចិត្ត​របស់​បុគ្គល​ម្នាក់។»

) «ដូច Nietzsche និយាយ​ថា បើ​អ្នក​មាន«ហេតុអ្វី»​សម្រាប់​រស់នៅ អ្នក​ស្ទើរតែ​អាច​ទ្រាំទ្រ​ជាមួយ​នឹង«ដោយ​របៀប​ណា»បាន​ទាំងអស់។ ជីវិត​ដែល​ពោរពេញ​ដោយ​ខ្លឹមសារ​អាច​ជា​រឿង​ដ៏​គួរឲ្យ​រីករាយ​ជា​ខ្លាំង​បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ការ​លំបាក​ក៏​ដោយ ចំណែក​ឯ​ជីវិត​ដែល​មិន​មាន​ខ្លឹមសារ​វិញ​គឺជា​បទពិសោធន៍​ដែល​លំបាក​ដ៏​យូរ​មួយ​មិន​ថា​រស់នៅ​សុខ​ស្រួល​យ៉ាងណា​ក៏​ដោយ។»

) «បើ​អ្នក​ជួប​នឹង​ទុក្ខសោក​ដោយ​មិន​ប្រាថ្នា​ឲ្យ​ទុក្ខសោក​នោះ​ចេញ​ឆ្ងាយ អ្នក​នឹង​នៅ​តែ​បន្ត​មាន​អារម្មណ៍​ទុក្ខសោក​ប៉ុន្តែ​មិន​រងទុក្ខ​ដោយសារ​វា​នោះ​ឡើយ។ បើ​អ្នក​ជួប​នឹង​ភាព​រីករាយ​ដោយ​មិន​ប្រាថ្នា​ឲ្យ​ភាព​រីករាយ​នោះ​នៅ​តែ​នៅ​បន្ត​និង​កើន​ខ្លាំង​ឡើង អ្នក​នឹង​នៅតែ​បន្ត​មាន​ភាព​រីករាយ​ដោយ​មិន​បាត់បង់​សន្តិភាព​នៃ​ចិត្ត​របស់​អ្នក​ឡើយ។»

) «ការ​រក​ឃើញ​បាន​បង្ហាញ​ថា​សេចក្ដី​សុខ​មិនមែន​ជា​ការ​លើស​នៃ​ខណៈ​ពេល​រីករាយ​ទៅលើ​ខណៈ​ពេល​មិន​រីករាយ​នោះ​ឡើយ។ ផ្ទុយទៅវិញ សេចក្ដី​សុខ​គឺជា​ការ​មើល​ឃើញ​ជីវិត​របស់​ខ្លួនឯង​នៅ​ក្នុង​ភាព​ពេញលេញ​របស់​វា​ជា​អ្វី​ដែល​មាន​អត្ថន័យ​ខ្លឹមសារ​និង​មាន​តម្លៃ។»

) «វប្បធម៌​ច្រើនតែ​ឈ្លោះប្រកែក​ថា វា​បម្រាម​តែ​អ្វី​ដែល​មិន​មាន​លក្ខណៈ​ធម្មជាតិ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​និយាយ​ចេញ​ពី​ទស្សន​ជីវសាស្ត្រ មិន​មាន​អ្វី​មួយ​ដែល​មិន​មាន​លក្ខណៈ​ធម្មជាតិ​នោះ​ឡើយ។ អ្វី​ក៏​ដោយ​ដែល​អាច​ទៅ​រួច ផ្អែក​ទៅ​តាម​និយមន័យ​ក៏​មាន​លក្ខណៈ​ធម្មជាតិ​ដែរ។ ទង្វើ​ដែល​មិន​មាន​លក្ខណៈ​ធម្មជាតិ​ពិត​ប្រាកដ បុគ្គល​ដែល​ប្រឆាំង​នឹង​ច្បាប់​ធម្មជាតិ និយាយ​យ៉ាង​សាមញ្ញ​គឺ​មិន​មាន​អត្ថិភាព​នោះ​ឡើយ ដូច្នេះ​វា​មិន​ចាំបាច់​ត្រូវការ​បម្រាម​នោះ​ឡើយ។»

) «មនុស្ស​អាច​មាន​សេរីភាព​ចេញ​ពី​សេចក្ដី​ទុក្ខ មិនមែន​នៅ​ពេល​ពួកគេ​បាន​ឆ្លងកាត់​ភាព​រីករាយ​ដែល​ខ្លី​មួយ​រំពេច​មួយ​នេះ​ឬ​មួយ​នោះ​ឡើយ ប៉ុន្តែ​គឺ​នៅ​ពេល​ពួកគេ​យល់​ពី​ធម្មជាតិ​មិន​ឋិតថេរ​នៃ​រាល់​អារម្មណ៍​របស់​ពួកគេ និង​ឈប់​ចង់​បាន​ពួក​វា​ទៀត។»

អត្ថបទទាក់ទង៖

ដោយ៖ ស្រីពៅ

X
5s